Apr 9, 2025

ប្រសិនបើមានកូនប្រុស ខ្ញុំនឹងប្រដៅកូនបែបនេះ ធ្វើអោយគេមានទំនុកចិត្


 មានកូនប្រុស ខ្ញុំនឹងប្រដៅកូនបែបនេះ

ធ្វើអោយគេមានទំនុកចិត្ត

1. ជឿលើខ្លួនឯងសិន ចាំជឿលើគេក្រោយ

2. ថ្ងៃក្រោយ កូននឹងក្លាយជាមនុស្សអស្ចារ្យម្នាក់

3. រឿងនេះកូនធ្វើបានល្អណាស់ កូនពូកែណាស់

4. កូនធ្វើបានល្អជាងមនុស្សភាគច្រើនហើយ តែត្រូវតែខំទៀត

5. បើកូនមិនពូកែ ប៉ាក៏ជួយកូនមិនបានដែរ


ធ្វើអោយគេរៀន

1. ធ្វើការងារអោយហើយចាំលេង ចប់ការងារបានលេងទៅវាសប្បាយ

2. កូនឈ្នះជារឿងគួរអោយសាទរ តែកូនដឹងទេថា យើងឈ្នះដោយសារអ្វី

3. ប្រឹងរៀន ថ្ងៃក្រោយយើងអាចជួយបានមនុស្សច្រើនណាស់

4. ត្រូវចេះរៀនសប្បាយក្នុងពេលកើតទុក្ខ

5. កុំវាយគេមុន តែបើគេវាយកូនមុន កូនចង់ធ្វើម៉េចក៏បាន 


ធ្វើអោយគេមានភាពកក់ក្តៅ

1- អោយតែកូនត្រូវការជំនួយ ប៉ាម៉ាក់នឹងនៅជាមួយជានិច្ច

2- ផ្ទះជាកន្លែងតែមួយគាត់ដែលស្វាគមន៍កូនរហូត

3- ប៉ាម៉ាក់នៅតែស្រលាញ់កូនជានិច្ច កូនក៏អាចស្រលាញ់ពួកយើងវិញដែរ

4- ខឹងអាចចេញបាន តែត្រូវតែជាអ្នកត្រឡប់មកវិញ

5- កាលៈទេសៈណាក៏ដោយ ប៉ានៅតែស្តាប់ហេតុផលកូនមុនជានិច្ច


ធ្វើអោយគេមានការឆ្នៃប្រឌិត

1. ប៉ាចូលចិត្តស្តាប់អ្វីដែលកូននិយាយ

2. គ្រប់គ្នាសុទ្ធតែគិតថាកូនពូកែ

3. ប៉ាចូលចិត្តកូនបង្រៀនអ្វីថ្មីៗ

4. មិនចេះត្រូវរៀន 

5. កូនពូកែមែន សូម្បីតែប៉ាក៏គិតមិនដល់ដែរ


ធ្វើអោយគេចូលចិត្តធ្វើកិច្ចការងារ

1. លើលោកនេះគ្មានរបស់ Free ទេ

2. ប៉ោមដែលលាងខ្លួនឯងផ្អែមជាង

3. គ្មានកូនប៉ាធ្វើមិនកើតទេ

4. ចេះមិនមែនមកពីរៀនទេ ចេះមកពីធ្វើ

5. កូនធ្វើបានល្អជាងប៉ាទៅទៀត


ធ្វើអោយគាត់មានសីលធម៌

1. គេគិតមិនដូចយើងទេ គេមានហេតុផលរបស់គេ

2. ខ្លួនឈ្នះ កុំមើលអ្នកចាញ់

3. ខ្លួនចាញ់ កុំមើលងាយខ្លួនឯង

4. ក្មេងដើរលឿន ចាស់ស្គាល់ផ្លូវ

5. ងើបស្កក អោនដាក់គ្រាប់

Apr 7, 2025

 


បើទោះមិនមានសង្ឃឹមថាមានអ្នកនៅរស់ តែក្រុមសង្គ្រោះនៅតែបន្តការងាររុករកសាកសពទាំងយប់ទាំងថ្ងៃ ជាមួយក្លិនសាកសពឆួលទ្រាំមិនបាន នៅកប់ក្រោមគំនរសសៃដែកគដូចភ្នំទាំងនេះនៃអាគា 30 ជាន់ដែលរលំដោយរញ្ជួយដី ឈានចូលដល់ថ្ងៃទី 12ហើយ 

------

Update ព្រឹកនេះ 

ស្លាប់ : 20នាក់ (រកឃើញសាកសពថែម3)

បាត់ខ្លួន :77នាក់ (តួលេខមិនជាក់លាក់) 


ក្រុមសង្គ្រោះបានរកឃើញសាកស.ពបន្ថែមបន្តបន្ទាប់ទៀត ក្រោយយកផ្ទាំងថ្មបេតុងធំៗចេញរួច ដោយស្កេនឃើញ សាកសពជិត 70សាកសពទៀត កប់នៅក្រោមគំនរថ្មនិងសាកសពទាំងនេះ ដែលជាដំណឹងធ្វើអោយគ្រួសារសាច់ញាតិ របស់ជនរងគ្រោះកាន់តែក្តុកក្តួលខ្លាំង ។ 

លទ្ធផលនៃការខិតខំប្រើប្រាស់គ្រឿងចក្រធំៗ ការវាយកម្ទេចអគារដែលបាក់រលំនៅតែបន្តពេញមួយយប់ដើម្បីបើកផផ្លូវ ចូលទៅកាន់តំបន់ខាងក្នុងនៃអគារ ជម្រើសជំនួសការបញ្ជូនក្រុមស្វែងរក ដើម្បីស៊ើបអង្កេតតំបន់នេះនៅចំណុចផ្សេងៗ រហូតដល់រកឃើញមនុស្សដែលជាប់នៅក្នុងតំបន់ B និង C។

លោក Anwut Pho-ampai ប្រធានផ្នែករថយន្តសង្គ្រោះរបស់មូលនិធិ Ruamkatanyu បានបង្ហើបថា នៅពេលដែលគ្រឿងចក្រអាចរុះរើបាន ហើយរកឃើញប្រហោងជម្រៅជាង 4 ម៉ែត្រនៅក្នុងតំបន់ C ក្រុមការងារស្រាវជ្រាវត្រូវបានបញ្ជូនមកស៊ើបអង្កេត ហើយបានរកឃើញថាសាកសពមនុស្សម្នាក់នៅតែជាប់ ប៉ុន្តែមន្ត្រីមិនអាចយកចេញបានទាំងអស់។ ដោយសារតែបញ្ហារចនាសម្ព័ន្ធដែលកំពុងសង្កត់លើសាកសពជនរងគ្រោះ។

លោក Fandee Charoenthanakon តំណាងអ្នកស្ម័គ្រចិត្តជួយសង្គ្រោះ Jai Tung Jai អ្នកចូលរួមបេសកកម្មបានបង្ហាញថា ការស្វែងរកគឺស្ថិតនៅក្នុងតំបន់ B ក្រុមស្វែងរក និងជួយសង្គ្រោះ និងសត្វឆ្កែ K9 បានរកឃើញទីតាំងសង្ស័យចំនួន2 ដែលមនុស្សជាប់ ប៉ុន្តែមិនអាចទៅដល់មនុស្សដែលជាប់នៅខាងក្នុងនោះទេ ដូច្នេះ មន្ត្រីត្រូវប្រើគ្រឿងចក្រធុនធ្ងន់ ដើម្បីរុះរើវាម្តងទៀត ។ 

រហូតដល់ម៉ម៉ោង.30នាទីទៀបភ្លឺ សមត្ថកិច្ចបានចល័តក្រុមស្រាវជ្រាវម្តងទៀត ដើម្បីចុះអង្កេតតំបន់នោះតាមផែនការ និងព្យាយាមយកសាកសពជនរងគ្រោះចេញពីបំណែកដែកនិងថ្ម ហើយគេរាយការណ៍ថា មន្ត្រីជំនាញអាចយកជនរងគ្រោះចេញបានយ៉ាងហោចណាស់ពីរនាក់ចនាកបាន ដោយម្នាក់ទៀតកំពុងបន្តដំណើរការ។

ផ្នែកមួយនៃផែនការកាត់បន្ថយកម្ពស់នៃអគារដែលបាក់រលំ ស្ទូចទម្ងន់ 1,000 តោននឹងត្រូវបានប្រើដើម្បីទ្រទ្រង់ការរុះរើសំណល់អគារខាងលើ។ រថយន្តស្ទូចទម្ងន់ 1000តោន ត្រូវបានគេរំពឹងថានឹងមកដល់កន្លែងកើតហេតុនៅព្រឹកនេះ។

ចំនួនអ្នកស្លាប់ ដោយមិនរាប់បញ្ចូលអ្នកដែលត្រូវបានជម្លៀសចេញកាលពីយប់មិញ មានចំនួន 20នាក់(រកឃើញ3ថែមទៀត) ខណៈមនុស្សចំនួន 77 នាក់នៅតែបាត់ខ្លួន។ 

ចំនួនមនុស្សដែលត្រូវបានគេជួយសង្គ្រោះពីអគារនេះមិនទាន់កំណត់ជាផ្លូវការនៅឡើយទេ ដែលត្រូវរង់ចាំការបញ្ជាក់បន្ថែមពីមន្ត្រីនៅព្រឹកនេះ។

ក្រុមស៊ើបអង្កេតបានធ្វើការប្រមូលភស្តុតាងផ្សេងៗ ដើម្បីរកអោយឃើញមូលហេតុពិតនៃការដួលរលំអាគាកំពស់ 30ជាន់នេះ ក្រៅពីរញ្ជួយដី វាអាចមានហេតុផលអ្វីផ្សេង ទៀត ។ 

Source : pbs news 

8-4-25


#រញ្ជួយដី #គ្រោះធម្មជាតិ