ថ្ងៃនេះខ្ញុំចង់វិភាគសង្ខេបខ្លីៗអំពី យោធាកម្ពុជា និង យោធាថៃ
ប្រសិនបេីប្រទេសទាំងពីរមានសង្រ្គាមក្ដៅជាមួយគ្នា តេីកម្ពុជាអាចទប់ទល់ជាមួយថៃបានដែរឬទេ?
ដូចដែលបងប្អូនទាំងអស់គ្នាបានដឹងស្រាប់ហេីយ ថាប្រទេសថៃគឺមានយោធាធំជាង សេដ្ឋកិច្ចធំជាង និងប្រជាជនច្រេីនជាងកម្ពុជាឆ្ងាយណាស់ ប៉ុន្តែវាមិនមានន័យថា ថៃនឹងងាយស្រួលយកឈ្នះលេីកម្ពុជានោះទេ
ប្រទេសថៃភាគច្រេីនគឺផ្ដោតទៅលេីខាងទ័ពអាកាស និង កងទ័ពជេីងទឹកច្រេីន
ថៃមានយន្ដហោះចម្បាំង F-16 ចង់ 50 គ្រឿងដែលបានទិញពីសហរដ្ឋអាមេរិក និងមានយន្ដហោះចម្បាំង Gripen ចំនួន 12 គ្រឿងដែលបានទិញពីប្រទេសស៊ុយអែត ចំណែកឯកម្ពុជាគឺមិនសូវមានទេ
បងប្អូនដឹងស្រាប់ហេីយថា យន្ដហោះចម្បាំងគឺអាចបំផ្លាញកងទ័ព បំផ្លាញទីក្រុង បំផ្លាញចំគោលដៅកន្លែងណាក៏បានដែរប្រសិនបេីកន្លែងនោះគ្មានប្រព័ន្ធការពារដែនអាកាស
ប៉ុន្តែសំណាងណាស់កម្ពុជាដូចជាបានដឹងមុន ទេីបកម្ពុជាបានទិញប្រព័ន្ធការពារដែនអាកាសចល័តជំនាន់ថ្មីជាច្រេីនពីប្រទេសចិន ដែលហៅថា QW-3
តេីកម្ពុជាទិញចំនួនប៉ុន្មានគ្រឿង? រឿងនេះគ្មានអ្នកណាដឹងទេ វាគឺជារឿងសម្ងាត់ ប៉ុន្តែខ្ញុំសង្ស័យថា ប្រហែលជាចូលខ្ទង់ពាន់គ្រឿង
បងប្អូនអាវុធនេះគឺសំខាន់ខ្លាំងណាស់ វាអាចបំផ្លាញយន្ដហោះចម្បាំងរបស់ថៃបាន ដោយសារតែយន្ដហោះចម្បាំងរបស់ថៃគឺមិនមែនជាប្រភេទបំបាំងកាយទេ
តាមពិតទៅប្រទេសថៃក៏បានស្នេីសុំទិញយន្ដហោះចម្បាំងបំបាំងកាយពីសហរដ្ឋអាមេរិកដែរ ប៉ុន្តែសហរដ្ឋអាមេរិកបដិសេដមិនលក់ឱ្យទេដោយសារតែថៃមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ
អ្វីដែលថៃមានច្រេីនជាងកម្ពុជាឆ្ងាយខាងផ្លូវគោក នោះវាគឺជាឡានដឹកទាហានរថពាសដែក
ថៃមានរហូតទៅដល់ 16000 គ្រឿងដែលថៃបានទិញភាគច្រេីនពីសហរដ្ឋអាមេរិក ចំណែកឯកម្ពុជាគឺមានប្រហែលជា 4000 គ្រឿងទៅ 5000 គ្រឿងតែប៉ុណ្ណោះ នេះគឺបានខុសគ្នាចង់ 12000 គ្រឿង
ចំនុចនេះគឺសំខាន់ណាស់ បេីកម្ពុជាចង់យកឈ្នះថៃត្រង់ចំនុចហ្នឹងបាន នោះកម្ពុុជាគឺត្រូវតែមាន គ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះឱ្យច្រេីនគ្រឿងដេីម្បីទុកបាញ់កម្ទេច ដូចជា M72 LAW
ថ្មីៗនេះកម្ពុជាក៏បានទិញគ្រាប់រ៉ុក្កែតប្រឆាំងរថក្រោះជំនាន់ថ្មីពីប្រទេសចិនច្រេីនគ្រឿងដែរ ទិញចំនួនប៉ុន្មានឱ្យប្រាកដនោះគឺមិនដឹងទេ
អ្វីដែលសំខាន់គឺថាទាហានកម្ពុុជា ត្រូវតែចេះប្រេីប្រាស់គ្រឿងអាវុធទាំងអស់នោះឱ្យបានស្ទាត់ជំនាញ បេីមិនដូច្នេះទេគឺមិនងាយឈ្នះឡេីយ
អ្វីដែលកម្ពុជាមានច្រេីនជាងថៃឆ្ងាយគឺ រថយន្ដបាញ់រ៉ុក្កែត
កម្ពុជាមានប្រហែល 500 គ្រឿង ចំណែកឯថៃមានប្រហែលជា 20 គ្រឿងទៅ 30 គ្រឿងតែប៉ុណ្ណោះ
ដូច្នេះសង្រ្គាមនេះ ទោះបីជាកម្ពុជាតូចជាងថៃក៏ពិតមែន ប៉ុន្តែវាក៏នៅមានផ្លូវដែលឱ្យកម្ពុជាអាចយកឈ្នះថៃបានដែរ
ប៉ុន្តែបងប្អូនដឹងស្រាប់ហេីយថា ប្រសិនបេីមានសង្រ្គាមបែបហ្នឹងពិតមែន គឺទាំងសងខាងនឹងខាតបង់អស់ជាច្រេីន មនុស្សនឹងស្លាប់អស់ជាច្រេីន
ខ្ញុំគិតថាគ្មានមេដឹកនាំណាចង់បានបែបនេះទេ
អ្វីដែលខ្ញុំព្រួយបារម្ភគឺខ្លាចថា ប្រទេសទាំងពីរចាញ់បោកពួកបក្សអាវលឿង ដែលចង់ឱ្យប្រទេសទាំងពីរមានសង្រ្គាមជាមួយគ្នា ដេីម្បីឱ្យថៃឈ្លៀតឱកាសនេះមកវ៉ៃយកខេត្ដសៀមរាប និង ខេត្ដបាត់ដំបង
បងប្អូនដឹងស្រាប់ហេីយថាសម័យនេះ វាគឺជាសម័យព្រៃ អ្នកណាខ្លាំងជាងគឺជាអ្នកឈ្នះហេីយត្រូវ ចំណែកឯអ្នកដែលចាញ់គឺនឹងបាត់បង់ទឹកដីបន្ថែម
បងប្អូនគ្រាន់តែមេីលគំរូពីប្រទេសអាមេនីទៅ គឺបានបាត់ទឹកដីបន្ថែមក្នុងពេលថ្មីៗនេះឯង ទៅឱ្យប្រទេសអាស៊ែបៃហ្សង់
ហេីយសូម្បីតែសម្ព័ន្ធមិត្ដដ៏ធំៗរបស់ខ្លួនឯងក៏គ្មានចេញមុខមកជួយដែរ
ចុងក្រោយបានត្រឹមតែកាត់ទឹកដីទៅឱ្យគេ ហេីយគេងបន់ស្រន់ថាកុំឱ្យតែគេមកយកទឹកដីបន្ថែមទៀតទៅ
ខ្ញុំគិតថា យេីងគួរតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ទៅលេីល្បិចកលរបស់ពួកពាក់អាវលឿង ក្រុមពួកនេះគឺមានតិចទេ មានមិនដល់ 20% ផង
ប្រជាជនថៃ 80% គឺជាក្រុមអាវទឹកក្រូច និងអាវក្រហម ពួកគេមិនចង់មានសង្រ្គាមជាមួយកម្ពុជាទេ
សូមអរគុណ
ដកស្រង់ពីហ្វេសប៊ុកផ្លូវការ : The Kanitha Show

