Dec 11, 2024

មានអ្នកធ្វើការមួយចំនួន មិនថាអ្នកធ្វើការរដ្ឋឬឯកជន តែងតែមានទម្លាប់មួយខ្ចីលុយអ្នកចង់ការនៅក្នុងស្ថាប័ននោះចាយសិន អាចជាមេ ឬ អ្នកដែលរកស៊ីចង់ការនៅកន្លែងការងារ ៖


 មានអ្នកធ្វើការមួយចំនួន មិនថាអ្នកធ្វើការរដ្ឋឬឯកជន តែងតែមានទម្លាប់មួយខ្ចីលុយអ្នកចង់ការនៅក្នុងស្ថាប័ននោះចាយសិន អាចជាមេ ឬ អ្នកដែលរកស៊ីចង់ការនៅកន្លែងការងារ ៖


នៅក្នុងក្បួន Avoid Payday Loans គេមិនឱ្យយើងខ្ចីលុយគេមុនពេលបើកប្រាក់ខែមកចាយ ដែលមានការប្រាក់ខ្ពស់នោះទេ ។


ជាធម្មតា លុយបែបនេះអាចមានការប្រាក់ពី 5 % ទៅ 10 % ។ បើអ្នកទម្លាប់តែដាច់លុយមុនចុងខែ អ្នកខ្ចីគេ $200 ចាយ ការប្រាក់វា $40 ហើយអ្នកជំពាក់គេ$200 ទៀត ចុះបើមួយឆ្នាំ អ្នកធ្វើតែបែបនេះ មួយខែ $40 មួយឆ្នាំ មិន $480 ច្រើនណាស់បងប្អូន គ្រាន់តែការប្រាក់ ។




អ្នកខ្លះមិនចេះគិតទេអាងប្រាក់ខែ ជាពិសេសអ្នកធ្វើការងាររដ្ឋ ( គិតថាគ្មានហានិភ័យ មិនដូចអ្នកធ្វើការងារឯកជន ) គឺធ្វើយ៉ាងណាដោះទ័លសិន ធ្វើយ៉ាងណាឱ្យតែបានសិន មិនខុសពីអ្នកបង់រំលស់ទូរស័ព្ទទេ មិនខ្វល់ ធ្វើយ៉ាងណាឱ្យតែបាន iPhone 15 Pro Max ប្រើសិន ។


អ្វីដែលសំខាន់គឺទម្លាប់នៃការចាយលុយ ព្រោះបើអ្នកនៅខ្ចីគេដោះទ័លបាន អ្នកមិនផ្លាស់ប្តូររបៀបដែលអ្នករស់នៅទេ ។ 5 ឆ្នាំ 10 ឆ្នាំ 20 ឆ្នាំ ក្រោយ អ្នកមិនសល់អ្វីទេ សល់តែបំណុល ។



រឿងគេប្រាក់ខែតិច ហើយចាយច្រើននៅតែមានបាន មិនជំពាក់បំណុលគេ វាជារឿងរបស់គេ យើងមិនដឹងថាគេរកអ្វី ទៀតទេ ដូចនេះអ្វីៗមិនអាចមើលលទ្ធផលតាមតែចក្ខុនោះទេ គឺត្រូវមានបញ្ញាទៅជាមួយដែរ ។


សរុបមកកុំខ្ចីលុយដែលមានការប្រាក់ចាយមុនពេលបើកប្រាក់ខែ ទោះជាលុយគ្មានការប្រាក់ក៏មិនត្រូវខ្ចីដែរ ។ រៀនរស់តាមសមត្ថភាព បើរកបាន $500 កុំចាយលើស $500។